ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហាស្បែករឹង, ស្បែកស្ងួត, របកស្បែក, កើតមុន, អាចម៌រុយ, មុខប្រហោង, អ្នកអាចសាកល្បងប្រើរូបមន្តម៉ាស់បិតមុខដែលផ្សំចេញពីធម្មជាតិ នឹងជួយឲ្យស្បែករបស់អ្នកសម៉ដ្ឋរលោង។ ការប្រើម៉ាស់នេះ អ្នកនឹងអាចកម្ចាត់បញ្ហាគ្រប់យ៉ាងដូចដែលបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកប្រើវាឲ្យបានទៀងទាត់ ស្បែករបស់អ្នកនឹងតឹងណែនល្អ, ម៉ដ្ឋរលោង និងកាត់បន្ថយភាពជ្រីវជ្រួញ, ការរលាកនឹងបាត់អស់។
គ្រឿងផ្សំ៖
- ម្សៅស្រូវសាលី ២ស្លាបព្រាបាយ
- ផ្កា chamomile ១កញ្ចប់តូច
- ទឹកក្តៅ ឬទឹកដោះគោ ១០០-១៥០មីលីលីត្រ
របៀបធ្វើ៖
- យក chamomile ចេញពីកញ្ចប់ (ឬកិនផ្កា chamomile ឲ្យម៉ត់)។
- លាយវាជាមួយនឹងស្រូវសាលី ឬម្សៅធញ្ញជាតិ (អ្នកត្រូវកិនវាឲ្យម៉ត់)
- បន្ថែមទឹកក្តៅ ឬទឹកដោះគោ ១០០-១៥០មីលីលីត្រចូល
- ទុកវាចោលរយៈពេល ៣-៤នាទី ដើម្បីឲ្យវារលាយចូលគ្នាបានសព្វល្អ
- នៅពេលវាកំពុងក្តៅ (ត្រូវប្រុងប្រយ័ត្នខ្លាចរលាក) លាបវាឲ្យក្រាស់លើផ្ទៃមុខដែលលាងសម្អាតរួចរបស់អ្នក។
- ដើម្បីការពារម៉ាស់ជ្រុះចេញពីលើផ្ទៃមុខរបស់អ្នក អ្នកគួរប្រើស្បៃបិតពីលើម៉ាស់បិតមុខ។
- យកម៉ាស់បិតមុខចេញក្រោយរយៈពេល ១៥នាទី រួចលាងសម្អាតនឹងទឹកក្តៅឧណ្ឌៗ។
ផ្ទៃមុខរបស់អ្នកចាប់ផ្តើមខុសប្លែកពីធម្មតា, ភាពក្រហមនឹងលែងមាន, ស្បែកមានសុខភាពល្អ, ទន់រលោង ហើយតឹងណែនល្អ។ ប្រើម៉ាស់នេះបិតលើផ្ទៃមុខរបស់អ្នកឲ្យបានទៀងទាត់ នោះអ្នកនឹងមិនជួបប្រទះនឹងបញ្ហានេះម្តងទៀតឡើយ៕

0 comments:
Post a Comment