Welcome To My Blog

វិធីសាស្រ្តកាត់បន្ថយការគេងស្រម៉ុក​ឮខ្លាំងៗ



ប្រភេអាហារ​ដែលត្រូវជៀសវាង​មាន​ដូចខាងក្រោម៖

វិធីផ្សំម៉ាស់ធម្មជាតិជួយ​ឲ្យស្បែកម៉ដ្ឋរលោង​ក្នុងរយៈពេល​ ១៥នាទី


ប្រសិនបើអ្នក​ជួបប្រទះ​នឹងបញ្ហាស្បែក​រឹង, ស្បែក​ស្ងួត, របក​ស្បែក, កើត​មុន, អាចម៌​រុយ, មុខប្រហោង, អ្នកអាច​សាកល្បងប្រើរូបមន្តម៉ាស់​បិតមុខដែល​ផ្សំ​ចេញ​ពីធម្មជាតិ ​នឹង​ជួយឲ្យ​ស្បែក​របស់អ្នក​សម៉ដ្ឋរលោង។ ការប្រើ​ម៉ាស់នេះ អ្នកនឹង​អាចកម្ចាត់​បញ្ហាគ្រប់យ៉ាង​ដូចដែល​បានរៀបរាប់​ខាងលើ។ ប្រសិនបើអ្នក​ប្រើវាឲ្យបាន​ទៀងទាត់ ស្បែក​របស់អ្នកនឹង​តឹងណែន​ល្អ, ម៉ដ្ឋ​រលោង និង​កាត់បន្ថយ​ភាពជ្រីវជ្រួញ, ការរលាក​នឹង​បាត់អស់។

គ្រឿងផ្សំ៖
- ម្សៅស្រូវសាលី ២ស្លាបព្រាបាយ
- ផ្កា chamomile ១កញ្ចប់តូច
- ទឹកក្តៅ ឬទឹកដោះគោ ១០០-១៥០មីលីលីត្រ

របៀបធ្វើ៖
- យក chamomile ចេញពីកញ្ចប់ (ឬកិនផ្កា chamomile​ ឲ្យ​ម៉ត់)។
- លាយវាជាមួយនឹងស្រូវសាលី ឬម្សៅធញ្ញជាតិ (អ្នកត្រូវកិនវាឲ្យម៉ត់)
- បន្ថែមទឹកក្តៅ ឬទឹកដោះគោ ១០០-១៥០មីលីលីត្រចូល
- ទុកវាចោលរយៈពេល ៣-៤នាទី ដើម្បីឲ្យវារលាយចូលគ្នាបានសព្វល្អ
- នៅពេល​វាកំពុងក្តៅ (ត្រូវប្រុងប្រយ័ត្ន​ខ្លាចរលាក) លាបវាឲ្យក្រាស់​លើផ្ទៃមុខ​ដែលលាងសម្អាត​រួចរបស់អ្នក។
- ដើម្បីការពារម៉ាស់​ជ្រុះចេញពីលើផ្ទៃមុខ​របស់អ្នក អ្នកគួរប្រើស្បៃ​បិតពីលើ​ម៉ាស់បិតមុខ។
- យកម៉ាស់បិតមុខ​ចេញក្រោយ​រយៈពេល ១៥នាទី រួចលាងសម្អាត​នឹងទឹកក្តៅ​ឧណ្ឌៗ។
ផ្ទៃមុខរបស់អ្នក​ចាប់ផ្តើមខុសប្លែកពីធម្មតា, ភាពក្រហមនឹង​លែងមាន, ស្បែកមាន​សុខភាពល្អ, ទន់​រលោង ហើយ​តឹងណែនល្អ។ ប្រើម៉ាស់​នេះបិតលើផ្ទៃមុខ​របស់អ្នក​ឲ្យបាន​ទៀង​ទាត់ នោះអ្នក​នឹង​មិនជួបប្រទះនឹង​បញ្ហា​នេះម្តងទៀត​ឡើយ៕

ស៊ុត និងក្រូចថ្លុង​អាចជួយ​សម្រកទម្ងន់ ១០ផោន​ក្នុង​រយៈពេល ៥ថ្ងៃ


ការផ្លាស់ប្តូរ​របបអាហារ​ដែលអ្នកមាន​ទម្លាប់ទទួលទាន​យូរមក​ហើយ អាច​ជារឿង​មួយ​ពិបាក។ ជាការពិតណាស់ ការ​ព្យាយាម​ផ្លាស់ប្តូរ​របបអាហារ​របស់អ្នក​ជាអចិន្ត្រៃយ៍​ឲ្យបាន​ឆាប់រហ័ស​អាច​បណ្តាល​ឲ្យអ្នក​ទទួលទានកាន់តែច្រើន​ឡើង និងចាប់​ផ្តើមធ្វើការងារ​ធ្ងន់ក្រោយ​រយៈពេល ២-៣ថ្ងៃ។

ម្យ៉ាងវិញ​ទៀត របបអាហារថ្មីៗ​អាចធ្វើឲ្យ​ប្រព័ន្ធរាង​កាយរបស់​អ្នក​ស្រកគីឡូ, ជួយឲ្យអ្នក​ឆាប់បាន​ឃើញលទ្ធផល និងជួយ​ជម្រុញអ្នក​ឲ្យផ្លាស់ប្តូរ​ទម្លាប់​នៃការ​ទទួលទានអាហារ។ ស៊ុត និងក្រូចថ្លុង​ជាអាហារដ៏​ពេញនិយម និង​មាន​ប្រសិទ្ធិភាព​បំផុត។

តើស៊ុត និងក្រូចថ្លុង​មាន​សមត្ថភាពអ្វីខ្លះ ដើម្បីជួយ​ឲ្យស្រកទម្ងន់?
ការទទួលទាន​ស៊ុត និង​ក្រូចថ្លុងឲ្យ​បានច្រើន អ្នកនឹងអាចទទួល​បានអត្ថប្រយោជន៏​ដូចជា៖
- កម្រិត​ប្រូតេអ៊ីនខ្ពស់ ដែលធ្វើឲ្យ​អ្នកមានអារម្មណ៍​ឆ្អែត និងជួយឲ្យអ្នក​គេចផុត​ពីការទទួលទាន​ច្រើន ឬទទួលទាន​នំស្រួយ​ដែលប៉ះពាល់ដល់​សុខភាព
- ជាតិកាឡូរីនឹង​ជួយរក្សា​កម្រិតថាមពល​របស់អ្នក
- ក្រូចថ្លុង​ជាប្រភេទផ្លែឈើ​ជំនួយដល់​សុខភាព។ វាអាចជួយ​សម្រកទម្ងន់
- ក្រូចថ្លុងអាចជួយបង្កើន​ដល់ការ​រំលាយអាហារ
- ការទទួលទានផ្លែឈើនេះ​បានទៀងទាត់​អាចជួយកាត់​បន្ថយជាតិខ្លាញ់​ក្នុងប្រម៉ាត់ និងជួយកម្ចាត់ជាតិខ្លាញ់​ចេញពីក្នុងរាងកាយ​របស់អ្នក
- ជាតិផ្អែម​របស់ផ្លែក្រូចថ្លុង​ធ្វើឲ្យអ្នក​ឆាប់ឆ្អែត និង​ទទួលទានតិច

ជំហ៊ាននៃការ​ទទួលទានស៊ុត និង​ផ្លែក្រូចថ្លុង
មានលក្ខណៈខុសប្លែក​មួយចំនួនទាក់ទង​នឹងអាហារស៊ុត និង​ក្រូចថ្លុងនេះ ដូច្នេះអ្នក​ត្រូវគិត​អំពី ភាពស៊ូទ្រាំ​របស់អ្នក​ចំពោះអាហារ​ប្រភេទនេះ និង​សម្រេចចិត្ត​ជ្រើសរើស​យក​អាហារ​សម្រាប់​តម្រូវការ​របស់អ្នក។ នៅក្នុង​របបអាហារ​ដ៏តឹងតែង​បំផុត​មួយនេះ អ្នកមិនត្រូវញ៉ាំ​របស់អ្វីផ្សេង​ឡើយ ត្រូវ​ទទួលទាន​ស៊ុត និងក្រូចថ្លុង​ក្នុងរយៈ​ពេល ៣ទៅ ៤ថ្ងៃ។
ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ អ្នក​ទទួលទានតែ​អាហារមួយ​នេះ អ្នកត្រូវ​ទទួលទាន​ផ្លែក្រូចថ្លុង​ឲ្យបាន ៥ផ្លែ។

លើសពីនេះទៀត​ក្រៅពីផ្លែក្រូច​ថ្លុង អ្នកអាចទទួលទាន​ស៊ុតស​ឲ្យបាន ៥ទៅ ៩គ្រាប់ក្នុង ១ថ្ងៃៗ។ ការទទួលទាន​ស៊ុតស អាចជួយ​កាត់បន្ថយជាតិកូឡេស្តេរ៉ុល​ក្នុង​ខ្លួនរបស់អ្នក។ តែ​ទោះបីជា​យ៉ាងណា ស៊ុតទាំងមូល​អាចផ្តល់អត្ថប្រយោជន៏​បន្ថែមលើស​នេះ។ គួរជៀសវាងការ​ទទួលទានស៊ុត​ចៀន ឬស៊ុតក្រឡុក ត្រូវ​តែស្ងោរវា។ ក្នុង​ដំណាក់​កាល​ទទួលទាន​របបអាហារ​បែបនេះ អ្នកអាច​ទទួលទានទឹក​ឲ្យបានច្រើន​តាមចិត្ត​ដែលអ្នក​ចង់។ អ្នកក៏គួរតែទទួលទាន​តែបៃតងឲ្យ​បាន ២ពែងក្នុង ១ថ្ងៃ ជារៀងរាល់​ពេលព្រឹក និង​ពេលល្ងាច។ វិធីនេះ​អាចជួយជម្រុញ​ដល់ការ​រំលាយអាហារ​កាន់តែច្រើន​ឡើង។

អ្វីដែលអ្នក​នឹងទទួល​បាន​ពីរបបអាហារនេះ
លទ្ធផលដែល​អ្នកនឹងទទួលបាន​ពីអាហារនេះអាស្រ័យ​លើការអនុវត្តយ៉ាង​ជិតស្និត និងចំនួនថ្ងៃ​ដែលអ្នក​អនុវត្ត។ កុំអនុវត្តវិធីនេះ​ច្រើនជាង​រយៈពេល ៧ថ្ងៃ ព្រោះវា​អាចធ្វើឲ្យ​រាងកាយ​របស់អ្នក​បាត់បង់​ភាពស្រេក​ឃ្លាន។

អ្នកដែលបាន​អនុវត្តវិធីនេះ​បានរាយការណ៍មកថា ពួកគេស្រកគីឡូ​បានដល់ទៅ ១០ផោន​ក្នុងរយៈពេល ៥ថ្ងៃ៕

ផឹក​ទឹក​ជីវ៉ាន់ស៊ុយ​មួយថ្ងៃមួយកែវ​អាចជួយកម្ចាត់​គ្រោះក្នុងតម្រងនោមបាន



តម្រង់នោម​គឺជា​ផ្នែកមួយដ៏សំខាន់បំផុត​នៅក្នុងសរីរាង្គ​បរស់​យើង ព្រោះវា​ជួយចម្រោះ​កាកសំណល់​ពី​ឈាម ហើយកម្ចាត់​ចេញ​ពី​រាង​កាយ​ដោយបញ្ចូន​តាមរយៈទឹកនោម។ តែ​ទោះបី​ជា​យ៉ាង​ណា! ប្រសិន​បើ​តម្រង​នោមដើរ​តួនាទី​ស្រូប​យក​កាក​សំណល់ និង​ជាតិ​ពុលចេញពីរាងកាយច្រើនពេក​អាច​ធ្វើ​ឲ្យ​កើត​មាន​ជំងឺខ្សោយ​តម្រង​នោមធ្ងន់ធ្ងរ ហើយ​អាច​បង្កឲ្យ​មាន​គ្រោះក្នុងតម្រង​នោម​ថែមទៀត។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​រក​វិធីលាង​សម្អាត​តម្រង​នោម ដើម្បី​ឲ្យវាមាន​សុខភាព​ល្អ​ឡើងវិញ។

គ្រឿង​ផ្សំដែលចាំបាច់៖
- ជីវ៉ាន់ស៊ុយ​មួយក្តាប់
- ទឹក

របៀប​ធ្វើ
ហាន់ជីវ៉ាន់ស៊ុត​ឲ្យ​ល្អិតៗ ដាក់វា​ចុល​ឆ្នាំងតូច​មួយ ហើយ​ចាក់ទឹក​ពីលើ។ ដាំឲ្យពុះ​ក្នុងរយៈពេល​ ១០នាទី រួច​លើកចុះ​ទុកឲ្យត្រជាក់។ បន្ទាប់មក​អ្នក​ត្រូវ​យក​ទៅក្លាសេឲ្យ​ត្រជាក់ ហើយ​ផឹក​មួយថ្ងៃមួយពែង។

ចំណាំ៖ អ្នកក៏អាច​ធ្វើជា​តែ​បាន​ដូច​គ្នា​ប្រសិន​បើ​អ្នកចង់។ វិធីនេះ​មាន​ប្រសិទ្ធិភាព​ដូចគ្នា​ គ្រាន់តែ​អ្នក​ចម្អិន​វា​ឲ្យឆ្អិន​ក្នុងរយៈពេល ៣០នាទី។

ជាមួយនឹង​ការប្រើប្រាស់ធម្មតាៗ អ្នក​នឹង​សង្កេត​ឃើញថា ពណ៌ទឹកនោម​របស់​អ្នក​នឹង​ផ្លាស់​ប្តូរពី​ពណ៌​លឿង​ងងឹត ទៅ​ជា​ពណ៌លឿង​ថ្លា។ ការផ្លាស់ប្តូរនេះ​ដោយសារតែ​រាងកាយ​ចេញ​ជាតិ​ពុល​ដែលបាន​ស្រូប​ដោយ​តម្រង​នោម។ ក្រៅពីការ​ផឹក​តែជីវ៉ាន់ស៊ុយ អ្នកក៏គួរតែចងចាំថា​ ត្រូវ​ផឹក​ទឹក​ឲ្យបាន​ច្រើន​ដើម្បើ​រក្សា​មុខ​ងារ​តម្រង​នោម​របស់ឲ្យ​បាន​ល្អ។​ 

ម្យ៉ាង​វិញ​ទៀត ផ្លែប៉ោម, ក្រូចឆ្មា និងផ្លែឪឡឹក​ក៏អាច​លាង​សម្អាត​តម្រង​នោម​បានដែរ។ ហើយ​​ប្រេង​អូលីវ ក៏អាច​រួម​ចំណែក​ក្នុងការ​កម្ចាត​គ្រួស​ក្នុង​តម្រង​នោម​ដូចគ្នា។

ទឹក​ភេជ្ជសៈ​មួយប្រភេទនេះ​ត្រូវបាន​អ្នក​ជំនាញ​ផ្តល់​អានុសាសន៍​ ឲ្យ​ផឹក​ពីរ​ដង​ក្នុងរយៈពេល​មួយខែ ព្រោះវា​ជាផ្នែកមួយនៃការ​បន្សាប​ជាតិ​ពី​ចេញពី​រាង​កាយ​បែប​ធម្មតាៗ៕

ទឹកឃ្មុំ លាយ​គ្រឿង​ផ្សំ​ធម្មជាតិពីរ​មុខ អាច​កម្ចាត់​មុន និង​អាចម៌រុយ​ក្នុងពេល​៧ថ្ងៃ

មុន​ក្រហម​តូចៗ និង​អាចម៍រុយ​ដែលមាន​នៅលើ​ផ្ទៃមុខ​ គឺជា​មេរំខាន​មួយដែល​ធ្វើឲ្យអ្នកលែង​មាន​ភាព​ទាក់ទាញ ហើយ​បាត់បង់ភាពជឿជាក់លើ​ខ្លួនឯង​ថែមទៀត។ ជាពិសេស​នៅក្នុង​រដូវ​ក្តៅ ជាពេលវេលា​ដែលអ្នក​បែក​ញើស​ច្រើន ហើយស្បែក​ឡើង​ជាតិ​ខ្លាញ់ច្រើន ​ធ្វើឲ្យ​ស្បែកកាន់តែ​មាន​បញ្ហា​ធ្ងន់ធ្ងរឡើង​។

ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ឆាប់រហ័ស និង​មាន​ប្រជាប្រសិទ្ធិភាព សូម​ព្យាយាម​ប្រើ​ទឹក​ឃ្មុំ​ និង​គ្រឿង​ផ្សំ​ពីធម្មជាតិ​ពី​មុខ​ទៀត។


គ្រឿង​ផ្សំ៖
- ទឹកឃ្មុំ ១ស្លាបព្រា
- ម្សៅ យីហ៊ុប (cinnamon) ១ស្លាបព្រា
- ម្សៅ ចន្ទន៍គ្រឹះស្នា (nutmeg) ១ស្លាបព្រា

របៀប​ធ្វើ៖
លាយ​គ្រឿង​ផ្សំ​ទាំង​៣មុខ​នេះ​បញ្ចូលគ្នា​ក្នុងចាន​មួយ ហើយកូរ​ឲ្យ​រហូត​ដល់រលាយ​ចូលគ្នា​សព្វ​ល្អ។ 

យកល្បាយ​នេះ​ទៅ​លាប​លើ​ផ្ទៃមុខ​ទាំង​មូន រួច​ទុក​កន្លះម៉ោង។ បន្ទាប់មក​ជូត​សម្អាត​វា​ចេញ​ជាមួយនឹង​កន្សែង​សើម។

បន្ទាប់ពីប្រើ​បាន​រួច​ម្តងហើយ លោក​អ្នក​អ្នក​ឃើញ​ថា​ស្បែក​នឹង​ប្រែ​មាន​ភាព​ស្រស់ថ្លាបណ្តើរ ដូច្នេះ​ត្រូវ​បន្ត​ប្រើវិធីនេះ​ មួយសប្តាហម្តង់រហូតដល់​មុន និង​ស្នាម​អាចម៍រុយ​បាត់​អស់៕

មហាសេដ្ឋី Michael Bloomberg៖ អ្នក​​​​​រៀន​មិន​ពូកែ​​​គួរ​តែ​ទៅ​រក​ស៊ី​ទៅ​​ល្អ​ជាង​!



លោក  Michael Bloomberg ដែល​ជា​មហាសេដ្ឋី​​អាមេរិក និង ជា​អតីត​អភិបាលក្រុង​ញីវយ៉ក​​បាន​​ផ្តល់​ដំបូន្មាន​មួយ​ដ៏​មាន​ត​ម្លៃ​រវាង​ការ​សិក្សា​​​នៅ​​សាកលវិទ្យាល័យ និង ការ​រក​ស៊ី (បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន) ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជីវិត។

ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​​​មាន​ឈ្មោះ​ថា Wall Street trade group SIFMA ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ​ មហាសេដ្ឋី​វ័យ ៧២ ឆ្នាំ​រូប​នេះ​បាន​​មាន​ទស្សន​ដូច្នេះ​ថា៖« អ្នក​ដែល​រៀន​មិន​ពូកែ​​​គួរ​តែ​ទៅ​រក​ស៊ី​ទៅ​វា​ល្អ​ជាង​»

លោក​បាន​បន្ថែម​ទៀត​ថា៖ « បច្ចុប្បន្ន​នេះ​ឪពុកម្ដាយ​​​ជា​ច្រើន​​​​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ​​​ថា ​គួរ​តែ​សម្រេច​ចិត្ត​ឲ្យ​​កូនៗ​របស់​ខ្លួន​រៀន​​បន្ត​នៅ​មហាវិទ្យាល័យ​​ ឬ ចង់​ធ្វើ​ជា​អ្នក​​រកស៊ី​?។ ប្រសិន​បើ​កូនៗ​របស់​អ្នក​រៀន​មិន​ពូកែ មិន​សូវ​ឆ្លាត​ដូច​គេ​ ប៉ុន្តែ​​ពួកគេ​ពូកែ​រឿង​រកស៊ី​ដូច​ជា​​អ្នក​ជួសជុល​កំពង់ទឹក​​ជា​ដើម នោះ​គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​មោទនភាព​​បំផុត​ផង​ដែរ ព្រោះ​នេះ​ជា​ជំនាញ​របស់​ពួកគេ»។ ​​​​

ជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​សេវាកម្ម Bloomberg L.P. លោក​ក៏​បាន​​ផ្តល់​ដំបូន្មាន​ទៀត​ថា បើ​អ្នក​ចង់​ទៅ​​រៀន​​សាកលវិទ្យាល័យ Harvard​ អ្នក​ត្រូវ​​​ចំណាយ​ប្រាក់ ៥០ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​។ តែ​បើ​អ្នក​ចង់​​ត្រូវ​​ធ្វើ​ជា​អ្នក​ជួសជុល​បំពង់​ទឹក  អ្នក​ត្រូវ​​រក​លុយ​​ក្នុង​ចំនួន​ដូចគ្នា​នេះ ឬ រក​លុយ​ឲ្យ​លើស​ពី​នេះ​។

នៅ​ទី​នេះ​មាន​សំនួរ​មួយ​ចោទសួរ​ឡើង​​ថា តើ​ការ​រៀន​នៅ​មហាវិទ្យាល័យ​ពិត​ជា​គ្មាន​ប្រយោជន៍​មែនទេ?​

ក្នុង​នាម​ជា​អតីត​សិស្ស​ម្នាក់​របស់​សាកលវិទ្យាល័យ Harvard Business School លោក​មិន​បាន​គិត​ដូច្នេះ​នោះ​ឡើយ ដោយ​លើកឡើង​​​​ថា ដោយសារ​តែ​លោក​ចង់​រកស៊ី​​ទើប​លោក​រៀន​ជំនាញ​ធុរកិច្ច (Business) ឬ អាជីវកម្ម ដើម្បី​​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង។ ​​

លោក​ចង់​បញ្ជាក់​​ជា​ចុងក្រោយ​ថា ភាព​ជោគជ័យ​មិន​កំណត់​ថា​ ទាល់តែ​​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ឬ ទៅ​រកស៊ី​នោះ​ទេ តែ​វា​​ស្ថិត​នៅ​លើ​ខ្លួន​អ្នក​​ ថា​តើ​អ្នក​​ពូកែ​អី? បើ​ដឹង​ថា​ខ្លួន​អ្នក​រៀន​មិន​ពូកែ​ហើយ​នោះ ក៏​គួរ​បង្កើត​ជំនាញ​មួយ​នៅ​ខាងក្រៅ​​វិញ​ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​បាន​ដូចគ្នា៕

 
Copyright © 2014. MET GROUP Co,. LTD - All Rights Reserved

Proudly powered by Blogger